Home » » ផ្លូវ​ដែល​លិច​ទឹក​ក្នុង​ក្រុង​កំពត​និង​ខែត្រ​ព្រះសីហនុ​អាច​ធ្វើ​ចរាចរណ៍​បាន​វិញ​ហើយ

ផ្លូវ​ដែល​លិច​ទឹក​ក្នុង​ក្រុង​កំពត​និង​ខែត្រ​ព្រះសីហនុ​អាច​ធ្វើ​ចរាចរណ៍​បាន​វិញ​ហើយ

Written By vibykhmer on Wednesday, July 15, 2009 | 3:51 AM

PHOTO HERE

ក្រុម​មន្រ្តី​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ជាតិ​សំខាន់ៗ​នៅ​ក្នុង​ក្រុង​កំពត​និង​ខេត្ត​ព្រះសីហនុ​បាន​ធ្វើ​ ចរាចរណ៍​ធម្មតា​វិញ​ហើយ​បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​រយៈពេល​បី​ថ្ងៃ​កន្លង​ មក​នោះ។

ប្រធាន​មន្ទីរ​ធនធាន​ទឹក​ក្រុង​កំពត លោក ចាន់ វណ្ណា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា​វិញ​ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ហើយ​ថា​ជំនន់​ទឹក​ភ្លៀង​នេះ​បាន​លិច​ចំនួន​ពីរ​ស្រុក គឺ​ស្រុក​ទឹកឈូ​និង​ក្រុង​កំពត​ដែល​ការលិច​ដោយ​ទឹក​ភ្លៀង​នេះ គឺ​លិច​លើក​ទី​ពីរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ប៉ុន្តែ​ចំពោះ​ការខូចខាត​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​និង​របស់​សាធារណៈ​នោះ ​គឺ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក​ក៏​បាន​ជូន​ដំណឹង​ដល់​ប្រជាលរដ្ឋ​ដើម្បី​ប្រុង​ប្រយ័ត្ន​ផងដែរ​អំពី​ បញ្ហា​នេះ។

លោក ចាន់ វណ្ណា បាន​ឲ្យ​ដឹង​ថា ៖ «ដឹង​មុន​ឲ្យ​គាត់​ប្រុង​ប្រយ័ត្ន​ កុំ​ឲ្យ​ទៅ​នេសាទ​អី ឲ្យ​គាត់​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ខ្លាច​ក្រែង​លោ​វា​កើត​មាន​ឡើង​ដោយ​ប្រការ​ណា​មួយ​គ្រោះថ្នាក់​ដល់​ទ្រព្យ​ សម្បត្តិ ការពារ​អាយុ​ជីវិត​អី​អ៊ីចឹង​ទៅ»។

រីឯ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក មាស វុទ្ធី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១៤ កក្កដា​នេះ​ដែរ ថា ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​ខេត្ត​នេះ គឺ​នៅ​ក្នុង​ឃុំ​ស្ទឹងសំរោង ស្រុក​កំពង់សីលា​ខ្លំាង​ជាង​គេ ដែល​ធ្វើ​លិច​ផ្លូវ​ជាតិ​លេខ​៤​ត្រង់​ចំណុច​នោះ បណ្តាល​ឲ្យ​មាន​ការផ្អាក​ចរាចរណ៍​មួយ​រយៈ​ពី​ល្ងាច​ថ្ងៃ​ទី​១១ ដល់​ល្ងាច​ថ្ងៃ​ទី​១៣ កក្កដា​នេះ ដែល​ភាគ​ច្រើន​គឺ​រថយន្ត​ដឹក​ទំនិញ​ទៅ​កំពង់ផែ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​ទេ ហើយ​អាជ្ញាធរ​ខែត្រ​ក៏​បាន​រង់ចាំ​សង្គ្រោះ​ប្រជាលរដ្ឋ​ផងដែរ បើ​សិន​ជា​មាន​ករណី​ធ្ងន់ធ្ងរ។

លោក​អភិបាល​រង​ខេត្ត​ព្រះសីហនុ ក៏​ដូច​ជា​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពត បាន​លើក​ឡើង​ដូច​គ្នា​ថា ប្រសិន​បើ​ភ្លៀង​ខ្លាំង​ក្នុង​ខេត្ត​ទាំង​ពីរ​ខាង​លើ​ទៀត​ទឹក​នឹង​លិច​ទៀត។

អគារធិការ​រង​និង​ជា​ប្រធាន​នាយកដ្ឋាន​ឧត្តុនិយម លោកស្រី​បណ្ឌិត សេត វណ្ណារ៉េត មាន​ប្រសាសន៍​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ពី​ ខ្យល់​មូសុង​ភាគ​និរតី​ដែល​បណ្តា​ខេត្ត​នៅ​តាម​ឆ្នេរ​សមុទ្រ​ទទួល​នូវ​ ឥទ្ធិពល​ទឹក​ភ្លៀង​និង​ខ្យល់​ព្យុះ​ខ្លាំង​ជាង​គេ ហើយ​ឥទ្ធិពល​ខ្យល់​មូសុង​នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៦ កក្កដា ទើប​អាច​អាកាសធាតុ​ធម្មតា​ដូច​ដើម​វិញ។ លោកស្រី​ក៏​បាន​សុំ​ឲ្យ​អ្នក​រស់នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​និង​តំបន់​ទន្លេ ​សាប​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ។

លោកស្រី​បណ្ឌិត សេត វណ្ណារ៉េត បាន​បញ្ជាក់​ថា ៖ «ទន្លេ​មេគង្គ​ក៏​គួរ ​យើង​ប្រយ័ត្ន​ប្រយែង​ដែរ ប៉ុន្តែ​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ដូច​នៅ​ខាង​សមុទ្រ​យើង​ទេ ហើយ​ពិសេស​នៅ​ខាង​ជុំវិញ​បឹង​ទន្លេ​សាប យើង​ប្រយ័ត្ន​ប្រយែង​ដែរ បើ​និយាយ​ទៅ​ដំណើរ​តាម​ផ្លូវ​ទឹក ហើយ​ដំណើរ​តាម​ផ្លូវ​អាកាស បើ​យន្តហោះ​តូចៗ​គួរតែ​ផ្អាក​ក្នុង​ការហោះ​ហើរ​ដែរ ដូច​ជា​ខាង​អេលីកុបទែ​តូចៗ។ បើ​យន្តហោះ​ធំៗ យើង​មើល​ទៅ​មុន​នឹង​ចេញ​ដំណើរ យើង​មើល​សិន​តើ​ទិសដៅ​ទៅ​ណា​មក​ណា​អី»។

លោកស្រី សេត វណ្ណារ៉េត បាន​បញ្ជាក់​ទៀត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​គួរតែ ​ផ្អាក​ធ្វើ​ដំណើរ​ជា​បណ្តោះ​អាសន្ន ពិសេស​នៅ​ក្នុង​ខេត្ត​កែប ក្រុង​កំពត ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កោះកុង ព្រម​ទាំង​តំបន់​ទេសចរណ៍​កោះ​តូចៗ​នៅ​កណ្តាល​សមុទ្រ អ្នក​នេសាទ​នៅ​សមុទ្រ ព្រោះ​ខ្យល់​ព្យុះ​ឬ​ភ្លៀង​ខ្លាំង​នឹង​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ស្ថានភាព​ បច្ចុប្បន្ន​នេះ៕

0 comments:

Post a Comment