Home » » អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់​នៅ​ព្រៃវែង​តវ៉ា​ពី​បញ្ហា​អគ្គិសនី

អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់​នៅ​ព្រៃវែង​តវ៉ា​ពី​បញ្ហា​អគ្គិសនី

Written By vibykhmer on Wednesday, July 15, 2009 | 3:50 AM

PHOTO HERE

ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់​បាន​ធ្វើការ​តវ៉ា​អំពី​បញ្ហា​អគ្គិសនី​នៅ​ឯ​ ទី​ប្រជុំ​ជន​អ្នកលឿង​ត្រើយ​ខាង​កើត ក្នុង​ឃុំ​ព្រែកខ្សាយ​ខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។

ការតវ៉ា​នោះ​បាន​ឈាន​ដល់​ការគប់​បំបែក​ទ្វារ​បង្អួច​កញ្ចក់​ក្រុមហ៊ុន​ ចែកចាយ​អគ្គិសនី​ឯកជន​នៅ​តំបន់​នេះ គឺ​ក្រុមហ៊ុន ប៊ុនលីវ​អភិវឌ្ឍន៍ អាហរ័ណ-នីហរ័ណ។

ប្រធាន​ក្រុម​ហ៊ុន ប៊ុនលីវ​អភិវឌ្ឍន៍ អាហរ័ណ នីហរ័ណ គឺ​លោក នៅ សុខា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​កន្លែង​លាក់​ខ្លួន​ នោះ​ថា សកម្មភាព​នេះ​កើត​ចេញ​ពី​ការញុះញង់​របស់​គូ​ប្រជែង​រកស៊ី​មុខរបរ​លក់​សាំង​ របស់​គាត់។

រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ការតវ៉ា​នៅតែ​បន្ត​ដោយ​មាន​កម្លាំង​ នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​បាន​ដាក់​របាំង​ការពារ ព្រមទាំង​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​តវ៉ា​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​តែ​ ក្រុម​អ្នក​តវ៉ា​មិន​ព្រម​បញ្ឈប់​ទេ ដរាប​ណា​ភាគី​ក្រុមហ៊ុន​មិន​ព្រម​ចេញ​មុខ​មក​ចរចា​ទេ​នោះ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ប្រមាណ​៥​ល្ងាច​ក្រុម​នគរបាល​បាន​យក​រថយន្ត​ពន្លត់​អគ្គីភ័យ​ ចំនួន​២​គ្រឿង​មក​ទី​កន្លែង​កើត​ហេតុ​ផងដែរ៕

0 comments:

Post a Comment