Home » » ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ នាំ​មក​ប្រើ​នៅ​កម្ពុជា

ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ នាំ​មក​ប្រើ​នៅ​កម្ពុជា

Written By vibykhmer on Saturday, March 7, 2009 | 1:51 AM

ប្រទេស​កម្ពុជា​​បាន​នាំ​ចូល​នូវ​ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​ជា ​លើក​ដំបូង​ សម្រាប់​បម្រើ​សេវា​សុខភាព​នៅ​ក្នុង​ស្រុក​ ដែល​នេះ​ជា​សញ្ញា​ឲ្យ​ឃើញ​ថា​ វិស័យ​សុខាភិបាល​​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ចាប់​ផ្ដើម​រីកចម្រើន​ ជា​បណ្ដើរៗ​ហើយ។
លោក​ គង់​ ប៉ូល​ វេជ្ជបណ្ឌិត​ប្រចាំ​នៅ​គ្លីនិក​ពិនិត្យ​ និង​​វិនិច្ឆ័យ​ជំងឺ​តាម​បច្ចេកវិទ្យា​ទំនើប​បាន​និយាយ​ឲ្យ​ដឹង​ថា​ ម៉ាស៊ីន​ពិនិត្យ​សុខភាព​នៅ​លើ​អវកាស​នេះ​មាន​ឈ្មោះ​ថា​ Lenovo​ គឺ​ជា​ម៉ាស៊ីន​ពិនិត្យ​សុខភាព​មួយ​ ដែល​អាច​ពិនិត្យ​បាន​១១៧​មុខ​ ក្នុង​រយៈពេល​តែ​៣​នាទី​ប៉ុណ្ណោះ​ ដោយ​ពុំ​ចាំបាច់​មាន​ការ​បូមឈាម​នោះ​ឡើយ។ ម៉ាស៊ីន​នេះ​គេ​បង្កើត​ឡើង​សម្រាប់​ពិនិត្យ​សុខភាព​ពួក​អ្នក​អវកាស​ ពីព្រោះ​នៅ​លើ​អវកាស​ គេ​មិន​អាច​យក​ម្ជុល​ចាក់​សាច់​បូមឈាម​ពិនិត្យ​បាន​ឡើយ​ ដោយ​ហេតុ​ថា​ សាច់​មនុស្ស​​នៅ​លើ​អវកាស​គេ​មិន​អាច​​យក​ម្ជុល​ចាក់​សាច់​បូម​ឈាម​ពិនិត្យ​ បាន​ឡើយ​ ដោយ​ហេតុ​ថា​ សាច់​មនុស្ស​នៅ​លើ​អវកាស​គេ​មិន​ឲ្យ​ដាច់​រលាត់​ ឬ​ដំបៅ​នោះ​ទេ​ បើ​សិន​ជា​មាន​វា​នឹង​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​រហែក​សាច់​ស្លាប់​បាន។ ដូច្នេះ​ដើម្បី​ពិនិត្យ​សុខភាព​ដែល​ចៀស​វាង​ប្រើប្រាស់​ម្ជុល​ចាក់​បញ្ចូល​ ទៅ​ក្នុង​សាច់​អ្នក​ប្រាជ្ញ​បាន​បង្កើត​ម៉ាស៊ីន​នេះ​ឡើង​ ដើម្បី​ពិនិត្យ​សុខភាព​ ហើយ​ហាម​ដាច់​ខាង​មិន​ឲ្យ​មាន​ម៉ាស៊ីន​បែប​នេះ​ប្រើប្រាស់​នៅ​លើ​ផែនដី​ទេ។ លោក​ក៏​មិន​ដឹង​អំពី​មូលហេតុ​ដែល​គេ​ហាម​នោះ​ដែរ​ ហើយ​ឥឡូវ​នេះ​លោក​ក៏​មិន​ដឹង​ដែរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​​ប្រទេស​រុស្សី​អនុញ្ញាត​ឲ្យ​បញ្ចេញ​ ម៉ាស៊ីន​នេះ​លក់​ ដើម្បី​ប្រើប្រាស់​នៅ​លើ​ផែនដី​បាន​វិញ។

លោក​ គង់​ ប៉ូល​ បញ្ជាក់​ថា​ម៉ាស៊ីន​នេះ​មាន​ទំហំ​ប៉ុន​វ៉ាលិស​យួរ​ដៃ​ តែ​មាន​តម្លៃ​រហូត​ទៅ​ដល់​ជិត​២០​ម៉ឺន​ដុល្លារ។ ថ្វីត្បិតតែ​វា​មាន​សមត្ថភាព​ធ្វើ​ការ​វិនិច្ឆ័យ​រក​មុខ​សញ្ញា​ជំងឺ​បាន​១១៧ ​មុខ​​ក៏​ពិត​មែន​ តែ​វា​មិន​អាច​រក​ឈាម​ក្រុម​ A.B ឃើញ​ទេ​ និង​មិន​អាច​ធ្វើ​តេស្ដ​ឈាម​រក​មេ​រោគ​អេដស៍​ ហើយ​ក៏​មិន​អាច​រក​អេប៉ាទឹក​ A.B.C បាន​ដែរ។ ម៉ាស៊ីន​នេះ​គឺ​ជា​ម៉ាស៊ីន​ដែល​ទើប​តែ​មាន​ប្រើ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ដោយ​ធ្វើ​ការ​វិនិច្ឆ័យ​​សុខភាព​មនុស្ស​តាម​បែប​វិទ្យាសាស្ត្រ​អវកាស​​ ដែល​ទើប​​ទិញ​មក​ពី​ប្រទេស​រុស្សី​ និង​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​ផង​ដែរ។

លោក​ គង់​ ប៉ូល​ បន្ត​ថា​ ការ​ពិនិត្យ​សុខភាព​ដោយ​ម៉ាស៊ីន​ Lenovo​នេះ​ គ្រូ​ពេទ្យ​ផ្ដល់​ការ​ពិគ្រោះ​ និង​ព្យាបាល​ឲ្យ​អ្នក​ជំងឺ​​មិន​គិត​កំរៃ​ទេ​ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​ពិនិត្យ​ចំនួន​៩៨​ដុល្លារ​​តែ​ចុះ​ឲ្យ​២០%​ គឺ​នៅ​សល់​តែ​៦៨​ដុល្លារ​ប៉ុណ្ណោះ​ ដែល​អាច​ពិនិត្យ​វិនិច្ឆ័យ​រោគ​បាន​រហូត​ដល់​១១៧​មុខ​ ហើយ​ចំនួន​នេះ​បើ​សិន​ជា​គេ​ពិនិត្យ​ឈាម​នៅ​តាម​មន្ទីរពេទ្យ​នានា​វិញ​ គឺ​មិន​អាច​ធ្វើ​បាន​ទេ៕
ប្រភព​ព័ត៌មាន​៖ កាសែត​កោះ​សន្តិភាព ឆ្នាំទី៖ ៤២ លេខ​៖ ៦៥៨៤
ចេញ​ផ្សាយ​៖ ថ្ងៃ​សៅរ៍​-អាទិត្យ​ ទី​២១-២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៩

0 comments:

Post a Comment