Home » » អាហារ​រក្សា​បេះដូង

អាហារ​រក្សា​បេះដូង

Written By vibykhmer on Saturday, March 7, 2009 | 1:49 AM

មក​ដល់​យុគសម័យ​នេះ​ មនុស្ស​ភាគច្រើន​បាន​ដឹង​ហើយ​ថា ​ការ​រៀបចំ​ដំណើរ​ជីវិត​មិន​បាន​ត្រឹមត្រូវ​ ជា​ពិសេស​​«​ការ​ទទួលទាន​មិន​ត្រឹមត្រូវ»​ នាំ​មក​នូវ​មេរោគ​ ឬ​ជំងឺ​ឲ្យ​ទៅ​រាងកាយ​យ៉ាង​ច្រើន​ ដែល​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​កាច​សាហាវ​ ដែល​ត្របាក់​យក​ជីវិត​មនុស្ស​ចំនួន​ដ៏​ច្រើន​នោះ​គឺ​ ជំងឺ​បេះដូង​។
អាហារ​ដែល​សមស្រប​សម្រាប់​បេះដូង​៖

បាយ អង្ករ

-​ បាយ គួរ​តែ​ជា​អង្ករ​មិន​ឆ្លងកាត់​ការ​ខាត់​ឲ្យ​-ស​ ព្រោះ​នៅ​ក្នុង​បាយ​អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​ មាន​សារធាតុ​អាហារ​ច្រើន​។
-​ ត្រី ជា​ប្រូតេអ៊ីន​ងាយ​រំលាយ​ និង​ មាន​អាស៊ីដ​អាមីណូ​ចាំ​បាច់​ចំពោះ​រាងកាយ​ និង​មិន​ធ្វើ​ឲ្យ​មាន​ការ​ឡើង​រឹង​នៅ​ក្នុង​សរសៃ​ឈាម​បេះដូង​ ទោះបី​ជា​ត្រី​សមុទ្រ​ ឬ​ ត្រី​ទឹកសាប​ក៏ដោយ​។
- បន្លែ ផ្ដល់​ជាតិ​សរសៃ​ និង​វីតាមីន​ ជា​សារធាតុ​ ទប់ទល់​នឹង​អង់ទីអុកស៊ីដង់​ ការពារ​ការ​ឡើង​រឹង​នៃ​សរសៃ​ឈាម​បេះដូង​។ គួរ​ជ្រើសរើស​ទទួលទាន​បន្លែ​ឲ្យ​បាន​ចម្រុះ​ពណ៌​ដូចជា​ ល្ពៅ​ ប៉េងប៉ោះ​ ត្រប់​ពណ៌​ស្វាយ​​ ខាត់ណា​ ជា​ពិសេស​មាន​បន្លែ​ប្រភេទ​ខ្លះ​អាច​ទទួលទាន​បាន​ទាំង​សម្បក​ប៉ុន្តែ​គួរ​ លាង​ទឹក​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​។
-​ ផ្លែ​ឈើ គួរ​តែ​ជា​ផ្លែ​ឈើ​មាន​រសជាតិ​មិន​ជូរ​ពេក​មិន​ផ្អែម​ពេក​ មិន​បាន​ឆ្លង​កាត់​កែច្នៃ​ដូចជា​ ចេក​ ក្រូច​ ល្ហុង​ ប៉ុន្តែ​គួរ​ប្រយ័ត្នប្រយែង​ចំពោះ​ផ្លែឈើ​ខ្លះ​មាន​កាឡូរី​ខ្ពស់​ដូចជា​ ទុរេន​ និង​អម្ពិលផ្អែម​។

បន្លែ​ផ្លែឈើ​ដែល​ជួយ​ដល់​រាង​កាយ​របស់​យើង
-​ គ្រឿង​ទេស គ្រឿង​ទេស​ភាគ​ច្រើន​ គឺ​មាន​សារធាតុ​អង់ទីអុកស៊ីដង់​ មាន​ប្រយោជន៍​នៅ​ក្នុង​នោះ​ស្រាប់​។ រៀបចំ​ឬ ចម្អិន​អាហារ​ឲ្យ​សមស្រប​ទៅ​នឹង​បេះដូង​ ការរៀបចំ​ ឬ​ការ​ចម្អិន​អាហារ​ឲ្យ​មាន​សុវត្ថិភាព​ដល់​សុខភាព​របស់​យើង​ និង​បាន​មើល​ថែ​បេះដូង​របស់​យើង​ផង​ ហើយ​ដូច​មនុស្ស​ភាគ​ច្រើន​បាន​ដឹង​នោះ​គឺ​គួរ​ចៀសវាង​អាហារ​ចៀន​ និង​សាច់​សត្វ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ប្ដូរ​ទៅ​ជា​ការ​អាំង​ ឆ្អើរ​ ចំហុយ​ ញាំ​ ជំនួស​វិញ​។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​រសជាតិ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចំនួន​ពីរ​ រសជាតិ​ នោះ​គឺ​ប្រៃ​ពេក​​និង​ ផ្អែម​ពេក​ ព្រោះ​វា​អាច​បំផ្លាញ​បេះដូង​បាន​ដូចគ្នា​។

ក្រៅ​ពី​នេះ​ គួរ​ចៀសវាង​អាហារ​កែច្នៃ​ជា​ពិសេស​របស់​ផ្អាប់​ត្រាំ​ ដូចជា​ផ្អក​ត្រី​ប្រៃ ក្ដាម​ប្រៃ​ ព្រោះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ទទួល​បរិមាណ​អំបិល​លើស​ដោយ​មិន​មាន​ភាព​ចាំ​បាច់ ​ឡើយ​។

តើ​ទទួលទាន​យ៉ាងណា​ ដែល​ធ្វើ​ឲ្យ​បេះដូង​មិន​មាន​បញ្ហា?

ចម្លើយ​គឺ​ «​ទទួលទាន​ល្មមៗ​ មិន​ប្រឈម​នឹង​ជំងឺ​បេះដូង»​ មាន​ន័យ​ថា​ទទួល​អាហារ​ឲ្យ​ល្មម​ទៅ​នឹង​តម្រូវ​ការ​របស់​រាង​កាយ​​ ដោយ​យក​ទម្ងន់​ខ្លួន​ជា​គោល​ គឺ​អាច​ពិចារណា​តាមរយៈ​តម្លៃ​BMI នៅ​ក្នុង​រាងកាយ​ ឬ​ ប្រើ​វិធី​មួយ​ទៀត​ ដោយ​យក​កម្ពស់​មក​ដក​នឹង​ ១០០​ (សម្រាប់​បុរស​)​ ឬ​ ដក​នឹង​ ១១០​ (​សម្រាប់​ស្ត្រី)ក៏បាន​។

ក្រៅ​ពី​នេះ​ក៏​ត្រូវ​ប្រយ័ត្ន​អំពី​«​ការ​សន្សំ​ជាតិ​ខ្លាញ់​នៅ​ត្រង់​ ក្បាល​ពោះ»​ ជា​រឿង​សំខាន់​ ព្រោះ​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​នៅ​ត្រង់​ក្បាលពោះ​ច្រើន​អាច​មាន​ភាព​ប្រឈម ​នឹង​ការ​កើត​ជំងឺ​បេះដូង​បាន​កាន់​តែ​ខ្លាំង​ផង​ដែរ​៕
ប្រភព​ព័ត៌មាន​៖ ទស្សនាវដ្តី​ប្រជា​ប្រិយ ឆ្នាំទី៖ ១៥ លេខ​៖ ៤៤១
ចេញ​ផ្សាយ​៖ ១១-២០​ ខែធ្នូ​ ២០០៨

0 comments:

Post a Comment