Home » » មតិ​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ទាក់​ទិន​នឹង​បទ​បរិហារកេរ្ដិ៍​និង​សរសេរ​ព័ត៌មាន​មិន​ពិត

មតិ​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ទាក់​ទិន​នឹង​បទ​បរិហារកេរ្ដិ៍​និង​សរសេរ​ព័ត៌មាន​មិន​ពិត

Written By vibykhmer on Tuesday, July 14, 2009 | 5:58 AM

PHOTO HERE
DESCRIPTION HERE

អ្នក​កាសែត ​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​អ្នក​តំណាង​រាស្រ្ត​បាន​សម្ដែង​នូវ​​សេចក្តី​រីក​រាយ​នៅ​គ្រា​ដែល​លេច​ ឭ​ដំណឹង​ថា ការ​សេរសេរ​ព័ត៌មាន​មិន​ពិត និង​ការ​បរិហាកេរ្តិ៍ មិន​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ទៀត​ឡើយ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ ដែល​បាន​អនុម័ត​រួច​ទៅ​ហើយ​ដោយ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ពាក់​កណ្តាល​ខែ​មុន ហើយ​កំពុង​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​រដ្ឋ​សភា​ជាតិ​ក្នុង​ការ​ពិនិត្យ។
ប្រធាន​ក្លឹប​អ្នក​កាសែត លោក ប៉ែន សមិទ្ធិ មាន​ប្រសាសន៍​ថា គេ​គួរ​តែ​អនុវត្ត​ក្រម​នេះ​តែ​ម្តង​ទៅ គឺ​អ្នក​កាសែត​មិន​គួរ​ជាប់​គុក​ឡើយ​ដោយ​គ្រាន់​តែ​សរសេរ​អត្ថបទ​នោះ។ លោក​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ទៅ​ហើយ ហេតុ​អ្វី​ដែល​នូវ​តែ​តម្រូវ​ឲ្យ​ផ្តន្ទា​ទោស​ដាក់​គុក​ចំពោះ​អ្នក​កាសែត​ ទៀត។

លោក ប៉ែន សមិទ្ធិ មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្រម​ព្រហ្មទណ្ឌ​ថ្មី​បាន ​ឆ្លង​ផុត​ដៃ​របស់​រដ្ឋាភិបាល​ដែល​ជា​អ្នក​ធ្វើ​សេចក្ដី​ព្រាង​ហើយ ដូច្នេះ​បាន​ន័យ​ថា ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​និង​ប្ដេជ្ញា​ចិត្ត​ថា នឹង​មិន​មាន​ការ​ដាក់​ពន្ធនាគារ​ចំពោះ​បទ​បរិហារកេរ្តិ៍ ឬ​មួយ​ក៏​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ហ្នឹង គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​មួយ​មាន​រួច​អស់​ហើយ។ អ៊ីចឹង​សំណូមពរ​របស់​ខ្ញុំ ដូច​ខ្ញុំ​បញ្ជាក់​ពី​ដើម គឺ​យើង​មិន​ចាំ​បាច់​ឲ្យ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ហ្នឹង​អនុម័ត​ទេ យើង​យក​ការ​ប្ដេជ្ញា​ចិត្ត​ដែល​មាន​ហ្នឹង​មក​ធ្វើ​តែ​ម្ដង​ទៅ ដោយ​យើង​យក​ច្បាប់​កាសែត​យក​មក​ប្រើ​មក»។

លោក ជុំ កាណាល់ ប្រធាន​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​បាន​បន្ថែម​ទៀត​យ៉ាង​ដូច្នេះ ចំពោះ​ក្រម​ព្រហ្មទណ្ឌ​ថ្មី ៖ «យើង​គួរ​តែ​អនុវត្ត​តាម​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្រ្តី​វិញ​ប្រសើរ​ជាង ពី​ព្រោះ​គាត់​បាន​លើក​ស្ទួយ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​កម្ពុជា ដែល​គាត់​បាន​ពូន​ជ្រំ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ក្នុង​ការ​បញ្ចេញ​ មតិ។ ព្រោះ​ប្រទេស​កម្ពុជា​យើង​ត្រូវ​ការ​បញ្ចេញ​មតិ​ដើម្បី​ទិតៀន កែ​លម្អ​នូវ​ការ​ខុស​ឆ្គង​ទាំង​ឡាយ»។

ការ​មិន​ពេញ​ចិត្ត​របស់​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្ដែង​ឡើង​ក្រោយ​ពី​ការ​ចាប់​ខ្លួន លោក ហង្ស ចក្រា និពន្ធ​នាយក​កាសែត "ខ្មែរ​ម្ចាស់​ស្រុក" ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់ ៩​លាន​រៀល ដោយ​គ្រាន់​តែ​លោក​បាន​សរសេរ​អត្ថបទ​មួយ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​មន្ត្រី​ ជុំវិញ​លោក សុខ អាន ដោយ​ដាក់​ចំណង​ជើង​ថា លោក ហ៊ុន សែន បំបែក​សម្បុក​មន្ត្រី​ពុក​រលួយ​ជុំវិញ​លោក សុខ អាន។

លោក ហង្ស ចក្រា ត្រូវ​បាន​គេ​ចោទ​ថា បាន​ផ្សព្វផ្សាយ​និង​សរសេរ​ព័ត៌មាន​មិន​ពិត ហើយ​និង​បាន​ចោទ​មួយ​ទៀត​ថា​លោក​បាន​បរិហារកេរ្តិ៍​នៅ​ក្នុង​រឿង​នោះ។

ការ​ផ្តន្ទាទោស លោក ហង្ស ចក្រា បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់ នា​ឆ្នាំ​១៩៩២ ដែល​តម្រូវ​ឲ្យ​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំពោះ​រឿង​នេះ និង​ការ​ដាក់​គុក​ផង​ដែរ។ ប៉ុន្តែ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ ចាប់​ពី​មាត្រា ៣០៥ រហូត​ដល់​មាត្រា ៣១០ បាន​សរសេរ​ថា គ្រប់​ការ​អះអាង​បំផ្លើស ការ​ទម្លាក់​កំហុស​ទៅ​លើ​បុគ្គល​ណា​មួយ ដោយ​មាន​អសុទ្ធ​ចិត្ត អំពើ​បរិហារកេរ្តិ៍ តាម​សារ​ព័ត៌មាន និង​ការ​ជេរ​ប្រមាថ​ជា​សាធារណៈ ត្រូវ​ផ្តន្ទា​ទោស​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១​សែន​រៀល ហើយ​និង​ត្រូវ​អនុវត្ត​ក្រោម​បទ​បញ្ញត្តិ​នៃ​របប​សារ​ព័ត៌មាន​វិញ។

ជាមួយ​គ្នា​នោះ​ដែរ នៅ​ក្នុង​មាត្រា​ទី ៣១១ និង ៣១២ វិញ បាន​សរសេរ​ថា ការ​ប្តឹង​បរិហារកេរ្តិ៍ ហើយ​គេ​រក​ឃើញ​ថា​មិន​ពិត​វិញ​នោះ អ្នក​ដែល​ប្តឹង​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​ចំនួន ១​ខែ​ដល់​ទៅ ១​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​បន្ថែម​ដល់​ទៅ ១​សែន​រៀល​ថែម​ទៀត។

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា បាន​បញ្ជាក់​ថា ក្រម​ព្រហ្មទណ្ឌ​ថ្មី​នោះ ល្អ​ប្រសើរ​ណាស់​ប្រសិន​បើ​តុលាការ​នៅ​កម្ពុជា មាន​ភាព​ឯករាជ និង​ប្រកាន់​គោល​ការណ៍​ក្នុង​ការ​រក​យុត្តិធម៌​មែន​នោះ ប៉ុន្តែ​បើ​សិន​ជា​មិន​ដូច្នេះ​ទេ ក្រុម​អ្នក​ប្រជាធិបតេយ្យ​នឹង​ត្រូវ​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​ទៅ​វិញ។ ឧទាហរណ៍​ការ​ប្តឹង​ទៅ​លើ​មន្ត្រី​ដែល​កាន់​អំណាច​ទៅ​លើ​រឿង​អ្វី​មួយ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ទាត់​ចោល ហើយ​ចោទ​ថា​បណ្ដឹង​មិន​ពិត ដូច្នេះ​អ្នក​ដើម​បណ្ដឹង​ត្រូវ​ជាប់​គុក​មិន​ខាន។

លោក​បន្ថែម​ការ​ព្រួយ​បារម្ភ​ទៀត​ថា បើ​សិន​ជា​តុលាការ​ធ្វើ​របៀប​នេះ​មែន នឹង​នាំ​ឲ្យ​លែង​មាន​អ្នក​ប្តឹង​ផ្តល់​ទៅ​លើ​រឿង​រ៉ាវ​ធំៗ​នៃ​មន្ត្រី​ ខិលខូច ហើយ​ការ​អនុវត្ត​ចាប់​អ្នក​បញ្ចេញ​មតិ​ផាក​ពិន័យ​ដោយ​គ្រាន់​តែ​ការ​បញ្ចេញ​ មតិ​ក្នុង​អង្គ​ប្រជុំ ប្រហែល​កាន់​តែ​រឹត​តឹង​ទៅៗ​ថែម​ទៀត។

លោក នី ចរិយា មាន​ប្រសាសន៍​ដូច្នេះ ៖ «ឧទាហរណ៍​ដូច​ជា​ពេល​ថ្មីៗ​នេះ យើង​មើល​ឃើញ​ច្រើន​ករណី​ហើយ ដូច​ជា​ទាក់​ទង​ករណី​អ្នកស្រី មូរ សុខហួរ អ្នក​កាសែត​អី​ជាដើម ។ល។ ការ​ទាក់​ទិន​ទៅ​នឹង​រឿង​បរិហារកេរ្តិ៍​ហ្នឹង​ហើយ»។

អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​អះអាង​ថា ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ បាន​អនុម័ត​រួច​ហើយ​ដោយ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​សុក្រ ទី​១៩ មិថុនា កន្លង​ទៅ ហើយ​បាន​ដាក់​ចូល​ទៅ​សភា​សម្រាប់​ការ​ជជែក​និង​អនុម័ត។ លោក​បញ្ជាក់​ថា ការ​រៀបចំ​បន្ត​ទៀត​យ៉ាង​ណា​នោះ គឺ​នៅ​លើ​រដ្ឋ​សភា​ជាតិ​ក្នុង​ការ​កែ​តម្រូវ​ច្បាប់​នេះ សម្រាប់​បម្រើ​ប្រយោជន៍​មហាជន។

លោក ផៃ ស៊ីផាន អះអាង​ដូច្នេះ ៖ «ព្រោះ​ក្រម​ព្រហ្មទណ្ឌ​ហ្នឹង​ជា​ ច្បាប់​មួយ​ការពារ​នូវ​ផល​ប្រយោជន៍​សាធារណៈ តើ​ផល​ប្រយោជន៍​សាធារណៈ​ហ្នឹង​វា​មាន​ទម្ងន់​ខ្លាំង​ទៅ​លើ​ផល​ប្រយោជន៍​ឯកជន ​យ៉ាង​ម៉េច? ហ្នឹង​ជា​រឿង​នយោបាយ​របស់​សភា»។

មន្ត្រី​គណៈ​កម្មការ​នីតិកម្ម​នៃ​រដ្ឋ​សភា​ លោក ប៉ែន បញ្ញា មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​បិទ​ទូរស័ព្ទ​នៅ​គ្រា​ឮ​ថា​វិទ្យុ​អាស៊ី​សេរី​សុំ​ការ​បំភ្លឺ។

គួរ​ជម្រាប​ជូន​ថា មក​ដល់​ពេល​នេះ​មាន​មនុស្ស​យ៉ាង​តិច ១០​នាក់ ត្រូវ​បាន​តុលាការ​ខ្មែរ​ចោទ​ប្រកាន់​និង​ដាក់​គុក ដោយសារ​តែ​ការ​សេរសេរ​ព័ត៌មាន​មិន​ពិត និង​ការ​បរិហារកេរ្តិ៍​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។ ក្នុង​នោះ​មាន​អ្នក​កាសែត​ចំនួន ៣​នាក់ គឺ​លោក ហង្ស ចក្រា, លោក ដាំ សិទ្ធ និង​អ្នក​កាសែត​មាតុភូមិ ក្រៅ​ពី​នោះ គឺ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស អ្នក​នយោបាយ និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជផង​ដែរ៕


From:

0 comments:

Post a Comment