Home » » ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​​ ចំពោះ​សុខភាព

ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​​ ចំពោះ​សុខភាព

Written By vibykhmer on Saturday, March 7, 2009 | 1:42 AM

http://www.satreykhmer.com/wp-content/uploads/2007/12/kabocha-0.jpgក្រុម​អ្នក​ស្រាវជ្រាវ​​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​​របស់​ខ្លួន​ថា​ ក្នុង​សាច់​ល្ពៅ​មាន​វីតាមីន A ខ្ពស់​ណាស់​ មាន​ហ្វូសហ្វ័រ​ កាល់ស្យូម​ វីតាមីន​ C ម្សៅ​សារជាតិ​ពណ៌លឿង​ និង​ ប្រូតេអ៊ីន។ ចំណែក​ក្នុង​ស្លឹក​ខ្ចី​របស់​ល្ពៅ​មាន​វីតាមីន​ A ​ខ្ពស់​ស្មើ​គ្នា​ជាមួយ​សាច់​ មាន​កាល់ស្យូម​ និង​ ហ្វូសហ្វ័រ​​ខ្ពស់​ជាង​ក្នុង​សាច់។ ឯ​ក្នុង​ផ្កា​មាន​វីតាមីន​ A សារធាតុ​កាល់ស្យូម​ ហ្វូសហ្វ័រ​ វីតាមីន​ C បន្តិចបន្តួច​​ និង​ក្នុង​គ្រាប់​នៅ​មាន​ប្រេង​ ម្សៅ​ហ្វូសហ្វ័រ​ប្រូតេអ៊ីន​ទៀត​ផង។

គុណ​សម្បត្តិ

គ្រាប់​របស់​ផ្លែ​ល្ពៅ​បញ្ចុះ​ព្រូន​ប្រភេទ​ខ្លះ​ បញ្ចុះ​ទឹកនោម​ និង​ជំនួយ​រាងកាយ។​ សម្រាប់​ឫស​គឺ​អាច​ជួយ​ជំនួយ​ដល់​រាងកាយ​​បំបាត់​​រោគ​ក្អក​ បន្សាប​សារជាតិ​ពុល​អាភៀន។

ប្រេង​ដែល​បាន​ពី​គ្រាប់​​គឺ​ជំនួយ​ដល់​ប្រព័ន្ធ​​ប្រសាទ។​ រីឯ​សន្ទះ​កណ្ដាល​ផ្លែ​របស់​ល្ពៅ​អាច​យក​មក​បំពោក​ដើម្បី​បំបាត់​ជាំ​ និង​បំបាត់​អាការ​រលាក​ក្លាយ​ជាដើម៕

0 comments:

Post a Comment